ខ្សែការពារកណ្ដាលពាក់អាវលេខ៤ Jonathan Khemdee របស់ក្រុមជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ គឺជាកីឡាករដំបូងគេដែលទទួលបានកាតក្រហមនៅនាទី៤១’ ក្រោយចាប់ទាញកីឡាករពាក់អាវលេខ១៦ Muhamad Bin Bashah ខ្សែបម្រើប្រយុទ្ធ U23 ម៉ាឡេសុី។

Jonathan Khemdee គឺជាសមាជិករបស់ក្លិប OB ឬ (Odense Boldklub) ដែលជាក្លិបធំមួយលេងនៅលីគកំពូលប្រទេសដាណឺម៉ាក។ យុវជនវ័យ១៩ឆ្នាំរូបនេះ ធ្លាប់បានបង្ហាញខ្លួនចំនួន៣លើករួចមកហើយ លេងឲ្យ U23 ថៃ គិតចាប់ពីឆ្នាំ២០២១ មកដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម៕

Share.