កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ក្រុមជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ ក្រោមការដឹកនាំរបស់លោក Alexandré Pölking ទទួលរងបរាជ័យក្នុងការប្រកួតបើកឆាក ២-១ ក្រោមថ្វីជើង U23​ ម៉ាឡេសុី នៅកីឡដ្ឋាន Thien Truong នៃខេត្ត Nam Dinh។

U23 ថៃ ហាក់ធ្វើបានល្អនៅក្នុងវគ្គទី១ ព្រមទាំងបើកការនាំ១គ្រាប់ដោយកីឡាករ Patrik Custavsson នៅនាទី៣២’ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរក្រោយនៅសល់គ្នាត្រឹម១០នាក់ បន្ទាប់ខ្សែការពារ Jonathan Khemdee ទទួលបានកាតក្រហមនៅនាទី៤១’ ដោយរត់ទៅចាប់ទាញកីឡាករពាក់អាវលេខ១៦ Muhamad Bin Bashah ខ្សែបម្រើប្រយុទ្ធ U23 ម៉ាឡេសុី។

លុះឈានដល់វគ្គទី២ U23 ម៉ាឡេសុី ចាប់ផ្តើមសម្រុកជាខ្លាំងរហូតសម្រេចទីបានចំនួន២គ្រាប់ ដោយកីឡាករ Ahmad Asri នៅនាទី៦១’ និងគ្រាប់ជ័យជម្នះដោយកីឡាករ Bin Ismail នៅនាទី៩០+៤៕

តារាងចំណាត់ថ្នាក់ពូល B៖

Share.