ថៃ – Mak Prin និង​ Kimberly ជិត​នឹង​ចូលរោងការ​ហើយ​​ ប៉ុន្តែ​មាន​រឿង​ដែល​ធ្វើ​ឱ្យ​មហាជន​ចាប់​អារម្មណ៍មិន​ចាញ់​ដំណឹង​រៀបការ​របស់​អ្នក​ទាំងពីរ​នោះ​ឡើយ​ នោះ​គឺ​រឿង​ទាយាទ​របស់​បុរស​សង្ហា​និង​កញ្ញា​កូន​កាត់​រូប​នេះ​។ ប៉ុន្តែ​ហ្វេន​ៗ​ប្រហែល​ជា​ត្រូវ​ខក​បំណង​បន្តិច​ហើយ​ព្រោះ​តែ​ Kimberly បាន​និយាយ​ថារៀបការ​រួច​ខ្លួន​មិន​ប្រញាប់​យក​កូន​នោះ​ឡើយ​។

សម្រាប់​ Kimberly និង​ Mak Prin ត្រូវ​បាន​អ្នក​គាំទ្រ​ដាក់​រហស្សនាម​ឱ្យ​ថា​គូស្នេហ៍​ម៉ារ៉ាតុន​ ព្រោះ​តែ​រយៈ​ពេល​នៃ​ក្ដី​ស្នេហារបស់​​អ្នក​ទាំង​ពីរ​មាន​រយៈ​ពេល​យូរ​រហូត​ដល់​ជិត​១០​ឆ្នាំ​។ យ៉ាង​ណា​មិញ​ក្ដី​ស្នេហ៍​ដែល​ចូល​ដល់​លក្ខណៈ​ទុំ​ជោរ​នេះ​បាន​ប្រែ​ពីពាក្យ​សង្សារ​មក​ជា​ស្វាមី​ភរិយា​វិញ​នា​ពេល​ឆាប់ៗ​នេះ​ ក្រោយ​ Mak Prin ​បាន​លុត​ជង្គង់​សុំ​រៀបការ​ Kimberly ​ក្នុង​បរិយាកាសសែន​រ៉ូមែន​ទិក កណ្ដាល​ចំណោម​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ជា​សាក្សី​។

សម្រាប់​បងស្រី​មិត្ត​ជិត​ស្និទ្ធ​របស់​ Kimberley ដែល​ជា​តារា​សម្ដែង​បាន​ចេញ​មក​ទម្លាយ​រឿង​កូន​ដែល​មហាជន​ចង់​ដឹង​នោះ​ថា​ ខ្លួន​ធ្លាប់​សួរ​ Kim ពេល​រៀបការ​រួច​មាន​កូន​ភ្លាមៗ​ដែរ​ទេ? ប៉ុន្តែ​នៅ​ពេល​ដែល​មហាជន​បាន​ស្ដាប់​ចម្លើយ​រួច​ម្នាក់​ៗ​ផ្ទុះ​សំណើច​ផង​ និង​ច្រណែន​ Mak ផង​ ព្រោះ​ Kim និយាយ​ថា​ខ្លួន​រៀបការ​រួច​មិន​ទាន់​យក​កូន​ភ្លាមៗ​ទេ​ ព្រោះ​ខ្លាច Mak ស្រលាញ់​កូនជាង​ខ្លួន​៕

ប្រភព៖ Sanook

Share.