រាជធានី ភ្នំពេញ ៖  កម្លាំងសម្ថកិច្ចនៃអធិការ ដ្ឋាន នគរបាល ខណ្ឌ សែន សុខ  សហការ ជា មួយ កម្លាំង កងរាជ អាវុធ ហត្ថ  បាន ធ្វើ ការ ឡោម ព័ទ្ធ ក្រុម ក្មេង ស្ទាវ ចំនួន មួយ ក្រុម  បាន ឃាត់ខ្លួន មនុស្ស ប្រុស ស្រី ប្រមាណ ជា ៧៣  នាក់ និង ដក ហូត បាន ដាវ កាំបិត ជា ច្រើនដើម។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលា ម៉ោង ១២  និង  ១០  នាទី យប់ រំលង អធ្រាត្រ  ឈាន ចូល ថ្ងៃ ទី ៨  ខែ ឧសភា  ឆ្នាំ ២០២២ នេះ  តាម បណ្ដោយ ផ្លូវ បេតុង មួយ កន្លែង  ក្នុង សង្កាត់ភ្នំពេញ ថ្មី  ខណ្ឌ សែន សុខ  រាជធានី ភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំង សម្ថកិច្ច នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ សែន សុខ  បាន សហការ ជាមួយ  កម្លាំង កងរាជ អាវុធ ហត្ថ បាន ធ្វើការ ល្បាត ភូមិ សាស្ត្រដើម្បី ទប់ ស្កាត់ បទ ល្មើស ក្នុង មូលដ្ឋាន ជូន ប្រជាពលរដ្ឋ  ។ ស្រប ពេល នោះ ក៏ ប្រទះ ឃើញ ក្រុម ក្មេង ស្ទាវ មួយ ក្រុម  មាន ប្រុស ស្រី ជា ច្រើន នាក់  បាន នាំ គ្នា មក អង្គុយ ពពាក់ ពពួន គ្នា  ស្រែកច្រៀងរាំយ៉ាងសប្បាយ។ សមត្ថកិច្ច បាន ដាក់ ការ សង្ស័យ ក៏បាន រាយការណ៍ ទៅ ហៅ កម្លាំង ជំនួយ បន្ថែម ទៀត  ។

បន្ទាប់មកសមត្ថកិច្ចបានឡោម ព័ទ្ធ ក្រុម ក្មេងស្ទាវទាំងនោះ ភ្លាម ៗ ដោយបានឃាត់ខ្លួន មនុស្ស ប្រុស ស្រី បាន ចំនួន  ៧៣  នាក់  ម៉ូតូ ២៨ គ្រឿង និង បាន ឆែក ឆេរ ក្បែរ កន្លែង កើត ហេតុ  រកឃើញ កាំបិត  សាម៉ូរ៉ៃ  បាន ប្រមាណ ជា១២ ដើមយក រក្សាទុកនិងសួរនាំ។

ក្រោយពេលកើតហេតុ  សមត្ថកិច្ច នៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ  សហការគ្នា ជាមួយ កម្លាំង កងរាជ អាវុធហត្ថ  បានបញ្ជូន ខ្លួន ក្រុម ក្មេងស្ទាវ ទាំងនោះ ទៅសាកសួរ ។ ម៉ូតូ សរុប ចំនួន ២៨  គ្រឿង រួម ទាំង កាំបិត សាម៉ូរ៉ៃ ត្រូវបាន យក ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ខណ្ឌ សែនសុខ  ដើម្បីចាត់ការតាមផ្លូវច្បាស់ ៕

អត្ថបទ៖លី សុភ័ស្ត

Share.