សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា និង លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានឆ្លៀត ឱកាសក្នុងពិធីបុណ្យសពបងប្រុសសម្តេចតេជោពិភាក្សាគ្នាជាពិសេសអស់រយៈពេល៤ម៉ោង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុជំនួបនេះបានធ្វើឡើងក្នុងឱកាសដែល កឹម សុខា ដឹកនាំគណៈប្រតិភូ អញ្ជើញ ចូល គោរពវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសរបស់ សម្តេច តេជោ ហ៊ុន សែន នៅខេត្តកំពង់ចាម។
ជំនួបនេះ បានចាប់ផ្តើមពីម៉ោង១០៖១៧នាទី រហូតម៉ោង១៤៖១៥នាទី រសៀល ថ្ងៃទី០៨ ខែឧសភានេះ ដោយបង្ហាញអំពីកិច្ចពិភាក្សាដ៏ផ្អែមល្ហែម ក្នុងឱកាស កឹម សុខា ដឹកនាំគណៈប្រតិភូ អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នៅខេត្តកំពង់ចាម។

យ៉ាងណាក៏ដោយ ក៏ខ្លឹមសារនៃជំនួបនោះមិនត្រូវបានទម្លាយឲ្យដឹងនោះឡើយ ក្រៅតែពីលោកកឹម សុខាបានចូលរួមរំលែកមរណៈទុក្ខដ៏ធំធេងជាមួយសម្តេចតេជោ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តមហ៊ុន ណេង បានទៅកាន់ សុគតិភព៕

