ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវចាប់ខ្លួន បានកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះជួល តាមផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយ ពីធ្វើសកម្មភាពលួចរថយន្តកូរ៉ូឡាមួយគ្រឿងបានសម្រេច ហើយគេចខ្លួនបាត់ ៩ថ្ងៃរួច មក ។

ជនសង្ស័យទាំង២នាក់ ៖ ទី១ ឈ្មោះនី ម៉ាឡា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី២ ឈ្មោះ ស៊ីន ដាវីត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។
ចំណែកជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ឡាង ស្រីមួយ ភេទស្រីអាយុ២៨ឆ្នាំ មុខ របរបុគ្គលិកអង្គការ មានទីលំនៅផ្ទះលេខ១ ផ្លូវP១២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
សមត្ថកិច្ចដកហូតបាន រថយន្ត១គ្រឿងម៉ាក កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2J-2504 របស់ជនរងគ្រោះ , ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1A-4856 ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងមក ជន សង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងនៅចំណុចមុខ ផ្ទះលេខ ៤៣អា ផ្លូវលេខ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយគេច ខ្លួនបាត់ អស់រយៈពេល៩ថ្ងៃ ទើបនៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២២ កម្លាំង សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យ២នាក់ រត់គេចខ្លួនបាត់ម្នាក់ ដកហូតរថយន្ត ជនរងគ្រោះមកវិញ នៅក្នុងខណ្ឌឫស្សីកែវ ។
ជនសង្ស័យរួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកំជាញខណ្ឌ ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ៖តាតុង សែនជ័យ
