
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍មួយចំនួនមុនពេលជួប U23ឡាវល្ងាចនេះ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
អ្នកចាត់ការទូទៅវ័យ៣៥ឆ្នាំរូបនេះថ្លែងដូច្នេះថា៖«ការហ្វឹកហាត់ចុងក្រោយសម្រាប់ប្រកួតទីមួយ យើងត្រូវយកសម្ពាធទាំងអស់ដាក់ក្នុងការហ្វឹកហាត់ បើមិនដូច្នេះល្ងាចនេះយើងនឹងមានអារម្មណ៍តានតឹងឬពិបាកក្នុងខ្លួន ដូច្នេះសម្រាប់ការប្រកួតថ្ងៃល្ងាចនេះយើងនឹងមិនមានសម្ពាធអ្វីទាំងអស់»។
ល្ងាចនេះវេលាម៉ោង ៤:០០នាទីរសៀល U23 កម្ពុជា នឹងត្រូវប្រកួតបើកឆាកជាមួយ U23 ឡាវ ក្នុងពូល B នៅកីឡដ្ឋាន Thiên Trường នាទីក្រុង Nam Định ខណ: U23 ថៃ vs U23 សិង្ហបុរី វេលាម៉ោង ៧:០០យប់៕



