នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បាននិយាយបន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធអ៉ីនធឺណែតជាមួយមេដឹកនាំក្រុមប្រទេស G7 កាលពីថ្ងៃអាទិត្យ ទី ០៨ ខែ ឧសភា ថា ប្រទេសជប៉ុននឹងហាមឃាត់ការនាំចូលប្រេងឆៅពីរុស្ស៊ី «ជាគោលការណ៍» ដែលជាផ្នែកមួយនៃយុទ្ធនាការក្រុមប្រទេសទាំង ៧ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន។

ប្រទេស G7 បានបេ្ដជ្ញាហាមឃាត់ ឬ បញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ដែលជាការប៉ុនប៉ង់ចុងក្រោយបំផុតរបស់ប្រទេសលោកខាងលិច ដើម្បីដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចំពោះការលុកលុយ និង បង្កផលវិបាកជាច្រើនក្នុងប្រទេសអ៊ុយក្រែន។

លោក Kishida បាននិយាយថា «សម្រាប់ប្រទេសមួយដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពល វាគឺជាការសម្រេចចិត្តដ៏លំបាក។ ប៉ុន្ដែការសម្របសម្រួលរបស់ G7​ គឺពិតជាសំខាន់ខ្លាំងនៅពេលឥលូវនេះ»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល។

ប្រទេសជប៉ុនបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និង ស្របជាមួយក្រុមប្រទេស G7 ក្នុងការបង្កើតទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់ Oligarchs ដែលជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានអំណាចនៅក្នុងរបបផ្ដាច់ការ។

ទោះបីជាយ៉ាងណាក៏ដោយមកទល់ពេលនេះទីក្រុងតូក្យូបានបង្ហាញពីការមិនសូវស្រេកឃ្លានចំពោះការហាមឃាត់ទាំងស្រុងលើប្រេង និង ឧស្ម័នរបស់រុស្ស៊ីដោយហេតុថា ប្រទេសជប៉ុនក៏ក្រមានធនធានដែលត្រូវពឹងផ្អែកលើការនាំចូលដើម្បីរក្សាភ្លើង ជាពិសេសចាប់តាំងពីវាបានបិទម៉ាស៊ីរ៉េអាក់ទ័រនុយក្លេអ៊ែរ ក្រោយពេលវិបត្តិនុយក្លេអ៊ែរ Fukushima ឆ្នាំ២០១១។

ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងឆៅ និង ឧស្ម័នធម្មជាតិរាវ (LNG) ធំជាងគេទី ៥ របស់ប្រទេសជប៉ុន។

មេដឹកនាំ G7 បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ពួកគេថា «យើងបេ្ដជ្ញាលុបចោលការពឹងផ្អែករបស់យើងលើថាមពលរុស្ស៊ី រួមទាំងការបញ្ឈប់ ឬ ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី»។

គំនិតនៃការបញ្ឈប់ប្រេងរបស់រុស្ស៊ីអាចផ្ដល់ឲ្យជប៉ុននូវភាពយឺតយ៉ាវក្នុងការកាត់បន្ថយការនាំចូលបន្ដិចម្ដងៗ នៅពេលដែលខ្លួនស្វែងរកប្រភពថាមពលជំនួស៕

ប្រភព៖ CNA

Share.