សិល្បៈ- តារាសម្ដែង និងជាតារាចម្រៀងភេទទី៣ លោក ម៉ាដូណា បានបង្ហោះរូបថតនៅពីមុខហាងពេជ្រដ៏ធំមួយមានឈ្មោះថា «ហាងពេជ្រ ម៉ាដូណា ហេង GIA» ព្រមទាំងនិយាយថាជារបស់ខ្លួននិងសង្សារនៅលើបណ្ដាញទំនាក់ទំនងសង្គម រហូតអ្នកគាំទ្រនិងមិត្តភក្តិចូលមកអបអរសាទរគ្រប់គ្នា។ យ៉ាងណាមិញហាងនេះបានរលាយបាត់រូបរាងហើយ ដោយសារតែលោកចាញ់បោកគេ។ នេះគឺជាការបញ្ជាក់របស់លោក ម៉ាដូណា ដោយផ្ទាល់។

មួយរយៈនេះតារាភេទទី៣ ម៉ាដូណា ហាក់ដូចជាជួបរឿងស៊យផ្ទួនៗ រហូតធ្វើឱ្យតារារូបនេះចេញមកទម្លាយរឿងឈឺចាប់តាមរយៈបណ្ដាញសង្គមជារឿយ។ មុននឹងទម្លាយរឿងហាងត្រូវរលាយដោយសារតែខ្លួនចាញ់បោកសម្ដីអួតអាងនោះ ម៉ាដូណា ធ្លាប់ចេញមកនិយាយមុននេះបន្តិចដែរថាខ្លួនបានដាច់ចិត្តកាត់ផ្ទះអស់១ខ្នងនៅខេត្តសៀមរាប ដោយសារតែត្រូវចេញសងគេរឿងតុងទីន និងបំណុលការប្រាក់ជាច្រើនទៀត។
«នេះជាហាងលក់ពេជ្ររបស់ខ្ញុំនឹងប្តីខ្ញុំ
ហើយក៍គ្មានអ្វីចំលែកដែរក្នុងការហក់លោតបើកហាងលក់ពេជ្រនេះ
ដែលខ្ញុំបានបើកហាងលក់ពេជ្រ ព្រោះតាំងពីដើមគ្រួសារខ្ញុំជាអ្នកបើកលក់មាសផ្លាកទីងនៅផ្សារតូច
ហើយខ្ញុំផ្ទាល់ក៍សំរេចចិត្តបើកហាងនេះទៅ វាជាការងារក្រៅពីសិល្បះ![]()
តែពេលនេះហាងរបស់ខ្ញុំត្រូវក្យ័យធន ដោយសារការទុកចិត្តអោយដេញតុងទីងនឹងរាប់អានចំពោះមនុស្សខុសជាច្រើន![]()
ខ្ញុំមានពាក្យផ្តាំផ្ញើ ប្រយ័ត្នពួកអួត សូមកុំទុកចិត្តត្រឹមតែពាក្យសំដីនឹងរូបភាពខាងក្រៅ ជៀសវាងមានវិបត្តិសារីដូចខ្ញុំ
»

«
ថ្ងៃនេះខ្ញុំហូរទឹកភ្នែក កាត់ផ្ទះអស់១ទៀតហើយ
នេះជាផ្ទះរបស់ខ្ញុំនៅសៀមរាប
ដែលប៉ាម៉ាក់របស់ខ្ញុំរស់នៅជារៀងរាល់ថ្ងៃ
ដោយសារខ្យល់អាកាស់ល្អទើបគាត់មិនចង់មកនៅភ្នំពេញវិញ
តែពេលនេះខ្ញុំត្រូវបានកាត់ផ្ទះនេះអោយគេដោយសារចេញសងគេរឿងតុងទីង
នឹងបំណុលការប្រាក់ជាច្រើន
សុំទោសប៉ាម៉ាក់ កូននឹងរកផ្ទះដែលស្រលះនឹងធំទូលាយជាងនេះសំរាប់អ្នកទាំងអស់គ្នា ឆាប់ៗនេះ ![]()
លុយញើសឈាមខ្ញុំ អ្នកធ្វើបាបខ្ញុំ អ្នកនឹងបានមកវិញនៅភាពវិនាសព្រាត់ប្រាស់ ខ្ញុំជឿលើអំពើបាបចុះអ្នកទាំងអស់គ្នាវិញ
Madona Cute»។
អត្ថបទទាក់ទង៖
- ម៉ាដូណា ប្រតិកម្មការផ្សាយបំផ្លើសរឿងមិនសងបំណុលតុងទីន ទៅជាលោកខ្ចីលុយគេយំអង្វរសុំជំនួយ
- ម៉ាដូណា ពន្លះនារីម្នាក់មិនសំចៃមាត់រឿងជំពាក់លុយមិនព្រមសងដល់ទៅជិត ២ម៉ឺនដុល្លារ
- ម៉ាដូណា ថានឹងឈប់ពីសិល្បៈអស់មួយជីវិត ប្រសិនបើគ្មានពន្លឺយុត្តិធម៌ពីតុលាការ



