
យោងតាមការបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Sophearoun Thorn បានឲ្យដឹងថា៖«ដើម្បីជាការគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ ក៏ដូចជាការគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
ដោយគោរពទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអោយក្រុមការងាររៀបចំការផ្សាយបន្តផ្ទាល់លើផ្ទាំង LED ខ្នាតធំ ការប្រកួតបាលទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ SEA GAMES សូមប្រជាពលរដ្ឋ យុវជន និងអ្នកគាំទ្រវិស័យបាល់ទាត់ទាំងអស់ចូលរួមទស្សនាការប្រកួតដូចខាងក្រោម។
បាល់ទាត់បុរស U23 ឡាវ vs U23 កម្ពុជា នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៤:០០រសៀល នៅកីឡដ្ឋាន THIEN TRUONG ចំពោះទីតាំងផ្ទាំង LED មុខសាលាខេត្តពោធិ៍សាត់»៕




