ព្រះសីហនុ ៖ ស្ត្រី២នាក់រងរបួស បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តស្តារិច បើកចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូស្កុបពី ច្រាសទិស កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវឯករាជ្យ កែងស្តុបការ៉ាស់សាំងកាល់តិច ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្កម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-6968 បើកពីកើតទៅលិច។ដល់ចំណុចកើតហេតុ បើកចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JG-1369 ជិះដោយស្ត្រី២នាក់ ពីលិចទៅកើត លើផ្លូវអាទិភាព បណ្តាលឲ្យដួលរងរបួស ២នាក់ ។

ក្រោយកើតហេតុ ភាគីទាំង២និយាយសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅផ្នែកជំនាញ នគរបាលក្រុងព្រះសីហនុ រង់ចាំភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.