សមាជិកនៃក្រុមសកម្មភាពរក្សាសន្តិភាព Barangay (BPAT) ត្រូវបានសម្លាប់ ខណៈម្នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍បាញ់បោះ ក្បែរមណ្ឌលបោះឆ្នោតនៅទីក្រុង Buluan ក្នុងខេត្ត Maguindanao នាថ្ងៃច័ន្ទ ទី ០៩ ខែ ឧសភា ឆ្នាំ២០២២ នេះ។

យោងតាមរបាយការណ៍ពីក្រុមហ៊ុនស៊ើបការណ៍យោធាទី ១៦ (16th MICO) បានឲ្យដឹងថា ការវាយប្រហារដោយការបាញ់បោះនេះបានកើតឡើងនៅខាងក្រោយសាលាបឋមសិក្សា Pilot ក្នុងទីក្រុង Buluan បន្ទាប់ពីសមាជិក (BPAT) កំពុងតែបំពេញភារកិច្ចនៅក្នុងមណ្ឌលបោះឆ្នោតដែលមានទីតាំងក្នុងសាលារៀននោះ។

ខ្មាន់កាំភ្លើងមិនស្គាល់អត្ថសញ្ញាណបានជិះរថយន្ដពណ៌ស ២គ្រឿង ឈប់នៅមុខសមាជិក (BPAT) ហើយបានបាញ់សំដៅទៅសមាជិក (BPAT) បន្ទាប់មកពួកគេបានចាកចេញពីទីតាំងកើតហេតុ ។ ជនរងគ្រោះទាំងអស់ត្រូវបានចោទប្រកាន់ថា ជាអ្នកគាំទ្រឲ្យមានការបោះឆ្នោតឡើងវិញ និង ជាអ្នកគាំទ្រអភិបាលក្រុង Buluan លោក Babydats Mangudadatu ដែលកំពុងកាន់តំណែង។

ឧប្បត្តិហេតុនៅក្នុងទីក្រុង Buluan ទើបតែកើតឡើងបន្ទាប់ពីមានការផ្ទុះគ្រាប់បែកដៃដ៏កក្រើកនៅតំបន់មួយនៅជិតសាលាក្រុង Datu Unsay ក្នុងខេត្ត Maguindanao៕

