កំពង់ស្ពឺ ៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នង ខណៈដែលម្ចាស់កំពុងលង់លក់ក្នុងដំណេក ស្រាប់តែទុស្សេខ្សែភ្លើង បង្កឲ្យឆាបឆេះរាល រកតែជញ្ជូនឥវ៉ាន់ចេញមិនបានផង ឆេះខ្ទេច អស់ទាំងទ្រព្យសម្បត្តិ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ផន ខន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះកើតហេតុ រងរបួសស្រាល ក្នុងហេតុការណ៍ ។ ផ្ទះដែលត្រូវភ្លើងឆេះអស់ សង់អំពីឈើ ប្រក់ក្បឿង ថ្មក្រោម ទំហំ៦ម៉ែត្រx៨ម៉ែត្រ។ ចំណែកសម្ភារៈ ទ្រព្យសម្បត្តិខូចខាត អស់ មាសចំនួន៣តម្លឹង , ប្រាក់អាម៉េរិកចំនួន ៨.០០០ ដុល្លារ, ប្រាក់ខ្មែរ ចំនួន ១០.០០០.០០០ រៀល, ស្រូវចំនួន១តោន, អង្កចំនួន១០០គីឡូក្រាម, ឯកសារមួយចំនួន មានសៀវភៅស្នាក់នៅ (ក២) ១ក្បាល, សំបុត្របញ្ជាក់កំណើត ៧ សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៧ សន្លឹក និងសម្ភារៈ ប្រើប្រាស់មួយចំនួនទៀត ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើ មានវត្តមានសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ចេញទៅជួយបាញ់ទឹកការពារ ឆេះរាលទៅផ្ទះផ្សេងផងដែរ៕

អត្ថបទ៖តាតុង សែនជ័យ

Share.