ក្រសួងរតនាគារសហរដ្ឋអាមេរិកបានបន្ថែមបញ្ជីទណ្ឌកម្មរបស់ខ្លួនជាមួយនឹងជនជាតិរុស្ស៊ីចំនួន ៣៣នាក់ ព្រមទាំងក្រុមហ៊ុនចំនួន ២២ និង នាវាចំនួន ៦៩គ្រឿង ដែលកំពង់ដោតទង់ជាតិរុស្ស៊ី។

យោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ទណ្ឌកម្មថ្មីរបស់ក្រសួងហិរញ្ញវត្ថុអាមេរិករួមមាន ការដាក់ទណ្ឌកម្មអនុវត្តចំពោះធនាគារឧស្សាហកម្មម៉ូស្គូ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១០ របស់រុស្ស៊ី។ ទណ្ឌកម្មក៏នឹងត្រូវដាក់លើបុស្ដិ៍ទូរទស្សន៍រដ្ឋរុស្ស៊ីចំនួន ៣ រួមមាន៖ Channel One Russia , Rossiya-1 និង NTV។

ក្រៅពីនោះ បញ្ជីទណ្ឌកម្មក៏នឹងដាក់បញ្ជូល នាយកប្រតិបត្តិធនាគារ Sberbank ៨នាក់ និង នាយកប្រតិបត្តិរបស់ធនាគារ Gazprombank ២៥នាក់ ផងដែរ។ ក្រុមហ៊ុនមួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យការពារជាតិ និង ការធ្វើនាវាចរណ៍ ក៏ស្ថិតនៅក្រោមបញ្ជីទណ្ឌកម្មថ្មីខាងលើនេះផងដែរ ដែលនាវាទាំង ៦៩គ្រឿងនោះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនទាំងនោះ៕

