ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ទទួលបាន៣ពិន្ទុជាលើកដំបូងនៅក្នុងពូល B ក្រោយយកឈ្នះក្រុមជម្រើសជាតិឡាវអាយុក្រោម២៣ឆ្នាំ ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋាន Thiên Trường ព្រឹត្តិការណ៍សុីហ្គេម លើកទី៣១ ទីក្រុងហាណូយ ប្រទេសវៀតណាម។

ខ្សែប្រយុទ្ធស្លាបរបស់ក្រុមបាល់ទាត់វិសាខាចំនួន២រូប គី រីណា និង សាទី ព្រមទាំងខ្សែប្រយុទ្ធរបស់ក្រុមគិរីវង់សុខសែនជ័យ ខ្ចីជើងពីភ្នំពេញក្រោន អ៊ឹម សំអូន រកបានគ្រាប់បាល់ជាលើកដំបូងឲ្យក្រុមជម្រើសជាតិកម្ពុជា នៅសុីហ្គេម។

ខណ:ខ្សែប្រយុទ្ធពាក់អាវលេខ៩ សៀង ចន្ធា គឺជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីឲ្យ U22កម្ពុជា គិតត្រឹមនាទី៤’ ទល់នឹង U22ឡាវ៕

Share.