មេដឹកនាំក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ បានបង្ហាញពីការតាំងចិត្តរបស់ពួកគេថា «រុស្ស៊ីមិនត្រូវឈ្នះ» នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមរបស់មេដឹកនាំ G7។

បណ្ដាប្រទេស G7 ដែលមានមេដឹកនាំរបស់ប្រទេស បារាំង អាល្លឺម៉ង់ កាណាដា ជប៉ុន ចក្រភពអង់គ្លេស អាមេរិក នឹង អ៊ុយក្រែន បានឈររួមគ្នាក្នុងគ្រាដ៏លំបាក នៅក្នុងដំណើរស្វែងរកអនាគតប្រកបដោយលទ្ធិប្រជាធិបតេយ្យ និង វិបុលភាពរបស់អ៊ុយក្រែន។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមបានសរសេរថា «យើងនៅតែរួបរួមគ្នាក្នុងការតាំងចិត្តរបស់យើងថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន មិនត្រូវឈ្នះសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនទេ» ដោយបន្ថែមថា ប្រទេសអ៊ុយក្រែនគួរតែ «តស៊ូដើម្បីសេរីភាពក្នុងសង្រ្គាមលោកលើកទី២​ និង ដើម្បីបន្ដការតស៊ូសម្រាប់ប្រជាជនអ៊ុយក្រែន អឺរ៉ុប និង សហគមន៍ពិភពលោក»។

មេដឹកនាំ G7 បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា សហគមន៍អន្តរជាតិបានផ្ដល់ និង សន្យាផ្ដល់ប្រាក់ចំនួន ២៤ពាន់លានដុល្លារបន្ថែមដើម្បីគាំទ្រផ្នែកយោធា និង ជំនួយសេដ្ឋកិច្ចដល់អ៊ុយក្រែន៕

ប្រភព៖ TASS news

Share.