ពិធីបុណ្យពិសាខបូជា បានកៀកជិតចូលមកដល់ហើយដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ។ នៅក្នុងនោះដែរ គេឃើញនៅទីក្រុងបាត់ដំបង ដែលជាទីក្រុងបុរាណមួយដំបូងគេ បានបង្ហាញសកម្មភាពរៀបចំដាក់ស្លាក ត្រៀមពិធីបុណ្យពិសាខបូជា យ៉ាងត្រៀបត្រានៅតាមដងវិថី។

ចូលអាន៖ អភិបាលខេត្តបាត់ដំបងទទួលការសាទរព្រោះប្ដូរផ្ទាំងពាណិជ្ជកម្មដាក់ផ្ទាំងបុណ្យពិសាខបូជា

ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ព្រឹត្តិការណ៍​ទាំងនោះ គឺ ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​និព្វាន​។​ ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ ដែលជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង សិរិ​មហាមាយា និង​ព្រះបាទ សុទ្ធោទនៈ​។ ព្រះអង្គ ត្រូវបាន​គេ​ហៅ​ព្រះនាម​ជាច្រើន​ទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ​, ព្រះសមណគោតម​, ព្រះ​ជិនស្រី​, ព្រះ​សក្យមុនី​, ព្រះ​បរមគ្រូ​, ព្រះ​សាស្តា ជាដើម​។​

វត្តអារាមមួយចំនួន នៅក្នុងខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការ ប្រារព្ធពិធីបុណ្យពិសាខបូជា ហើយបានចូលរួមផងដែរ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយការរៀបចំនៅឆ្នាំនេះ។ ដោយឡែកព្រះវិហារបុរាណ​ស្ថានមាន​នៅទីក្រុងបេកតិកភណ្ឌជាតិ បាត់ដំបង មិនតិចជាង ១០ កន្លែង​នៅក្នុង​ទឹកដី​បាត់ដំបង​នោះទេ ដែល​រួមមាន វត្ត​សំរោង​ក្នុង វត្ត​ឥន្ទ្រា​ធិបតី​ធា​រាម ហៅ (វត្ត​សង្កែ) វត្ត​មុនី​រតនា​រាម ហៅ (វត្ត​កែវ) វត្ត​កណ្តាល វត្ត​ពោធិ​វាល វត្ត​ពិ​ភិ​ទ្ធា​រាម វត្ត​កំផែង វត្ត​គរ វត្ត​ដំរី​ស វត្តបាឡាត់ វត្តឈើខ្មៅ និង​វត្ត​សោមនស្ស ។

ក្រុង​បាត់ដំបង​ ត្រូវបានគេចាត់ទុកថា ជាទី​ក្រុង​បុរាណ​មួយដែល​មានសក្តានុពលទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ច្រើន។ ក្រុង​បាត់ដំបង គឺបេកតិកភណ្ឌជាតិ ដែល​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុងធ្វើការ​សិក្សា និង​មាន​បំណង​ដាក់​ចូល​ក្នុង​បញ្ជី​ទីក្រុង​បេតិកភណ្ឌ​ពិភពលោកផងដែរ។

យ៉ាងណាមិញ គេឃើញមានមតិមហាជនជាច្រើន បានលើកការសរសើរចំពោះរដ្ឋបាលខេត្តបាត់ដំបង ក្រោយ​ដាក់​ផ្ទាំង​ផ្សព្វ​ផ្សាយ​ពិធី​បុណ្យ​ ពិសាខបូជា​ នៅ​តាម​ដង​វិថី​ជំនួស​ស្រាបៀរ​ ដោយពួកគេលើកឡើងស្រដៀងៗគ្នាថា ​៖ «គាំទ្រ! ដែលមិនផ្សាយផ្ទាំងស្រាបៀរ» «គ្រប់ខេត្តក្រុងគួរតែធ្វើអញ្ចឹងទាំងអស់ទើបល្អ» «សូមអរគុណ​ចំពោះរដ្ឋាបាលខេត្តបាត់ដំបង» «សូមគោរពអរគុណថ្នាក់ដឹកនាំ » «គាំទ្រ១០០%» «បើបានដាក់នៅតាមផ្លូវចឹងពិតជាល្អណាស់»។

ចុះហ្វេនទាំងអស់គ្នាយល់យ៉ាងណាដែរ?

Share.