អាមេរិក – យោងតាម​សារព័ត៌មាន​ Bloomberg រូបគំនូរ​​មួយ​ផ្ទាំង​របស់​ Marilyn Monroe ​ក្នុង​ការ​ដេញ​ថ្លៃ​មួយ​អាច​លក់​ក្នុង​តម្លៃ​ ១៩៥​លាន​ដុល្លារ​ ជា​តម្លៃ​មួយ​ដែល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​​រូបភាព​របស់​សិល្បករ​អាមេរិក​។

រូបគំនូរ​​មួយ​សន្លឹក​ដែល​ជា​ស្នាដៃ​របស់​លោក​ Andy Warhol វ័យ​៥៨​ឆ្នាំ បាន​លក់​ដាច់​ក្នុង​តម្លៃ​១៩៥​លាន​ដុល្លារ​។ រូប​ភាព​នេះ​គឺជា​រូប​ភាព​ដ៏​ថ្លៃ​បំផុត​មួយ​ដែល​ធ្លាប់​លក់​បាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ការ​ដេញ​ថ្លៃ​ស្នាដៃ​សិល្បៈ​អាមេរិក​​នៅ​ក្នុង​សត្សវត្ស​ទី​២០​ ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​ ខណៈ​ដែល​​ស្នាដៃ​សិល្បៈ​ដែល​មាន​តម្លៃ​បំផុត​ជា​សកល​គឺ​ជា​រូប​ភាព Leonardo da Vinci (តម្លៃ​៤៥០​លាន​ដុល្លារ​)​។

លោក​ Larry Gagosian គឺជា​អ្នក​ដែល​ដេញ​ថ្លៃ​បាន​​រូបគំនូរ​​ Marilyn Monroe មក​គ្រប់គ្រង​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​នោះ​។ រូបគំនូរ​នេះ​គូរ​ដោយ​ Warhol កាល​ពី​ឆ្នាំ​១៩៦៤​។ រូប​នេះ​និង​ផ្ទាំង​គំនូរ​៣៥​ផ្ទាំង​ផ្សេងទៀត​ត្រូវ​បាន​ដាក់​លក់​ក្នុង​ពេលជាមួយ​គ្នា​ ហើយ​ថវិកាដែល​លក់​បាន​ទាំង​អស់​នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​កម្មវិធី​សិក្សា​និង​កម្មវិធី​ថែទាំសុខ​ភាព​។

លោក Andy Warhol

ប្រភព៖ Bloomberg

Share.