ភ្នំពេញ៖ បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយទើបឃើញនារីម្នាក់ បើករថយន្ដព្រូសមួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BL-4648 ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់ 70 ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចស្តុបអង់តែនទួលគោក ក៏រ៉េចង្កូតទៅបុកបង្គោលភ្លើង សញ្ញាចរាចរណ៍មួយដើម បណ្ដាលអោយរងការខូចខាតកំពិត ឯរថយន្តរងការខូចខាតបែកកាងខាងមុខ។ តែជាសំណាងល្អ មិនបង្ករមានអ្នករបួសទេ។

ករណីនេះកើតឡើង កាលពីវេលាម៉ោង 3:40នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី 6 ខែឧសភា ឆ្នាំ 2022 ក្នុងសង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញ បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្ទូចរថយន្តបង្ក យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ៕



