ពោធិ៍សាត់ ៖ ក្រុមជនសង្ស័យលួចធ្វើសកម្មភាពគាស់ទ្វារចូល ទៅគាស់ទូដែកលួចលុយ អស់ប្រមាណ២លានដុល្លារពីក្នុង រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ តៃអ៊ីហ្ស៊ី (Taieasy) ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈដែលណ ដល់ថ្ងៃត្រូវបើកប្រាក់ឈ្នួលឲ្យកម្មករទៅហើយ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីរំលងអធ្រាត្រចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ រហូតដល់ព្រឹកឡើង ខាងរោងចក្របើកទ្វារឲ្យកម្មករចូលធ្វើការងារ ទើបដឹងថា បាត់លុយ អស់រលីងពីក្នុងទូដែក ។

ក្រោយពីដឹងថារោងចាក្របាត់លុយអស់ ដោយសារក្រុមជនសង្ស័យធ្វើសកម្មភាព ចូលលួចគាស់ទូដែក កម្លាំងសមត្ថកិច្ចជំនាញ ស្នងការខេត្ត ចុះទៅដល់ទីតាំងរោងចក្រ ដើម្បីសាកសួរ ពិនិត្យ រហូតដល់រសៀលថ្ងៃដដែលនេះ កម្លាំងជំនាញ ក្រសួងមហាផ្ទៃ បន្តចុះស្រាវជ្រាវ ស៊ើបអង្កេតជុំវិញករណីនេះផងដែរ៕

អត្ថបទ៖តាតុង សែនជ័យ

Share.