ព្រះសីហនុ ៖ មនុស្ស៣នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បង្កឡើងដោយ ម៉ូតូ យ៉ាម៉ាហា ជិះឌុបគ្នាលឿនជ្រុលបុកពីក្រោយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនតេលា កាលពីវេលា ម៉ោង ១១និង៣០នាទី ថ្ងៃ ទី១០ ខែឧសភា ឆ្ឆ្នាំ២០២២ នៅផ្លូវសម្តេចសង្ឃទេពវង្ស ចន្លោះគីទ្បូម៉ែត្រលេខ២១-២២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងម៉ូតូ ម៉ាយ៉ាម៉ាហា ពណ៌ ខ្មៅ ក្រហម គ្មានស្លាក លេខ ជិះគ្នា៣នាក់ បេីក ដោយឈ្មោះអ៊ុល ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខ របរកម្មករ មានទីលំនៅក្រុម១៨ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ រួមដំណើរពីរនាក់ទៀត មានឈ្មោះវិន វ៉ាត ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅក្រុម១៨ ភូមិ១ ឃុំទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និង ឈ្មោះសឿន សាំង ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្រុម១៨ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ជនរងគ្រោះបានជិះឌុបគ្នា លឿនជ្រុលទៅបុកពីក្រោយរថយន្តដឹកប្រេង របស់ក្រុមហ៊ុនតេលា ពាក់ស្លាកលេខ ភ្នំពេញ 3C-8306 អូសសណ្ដោងរ៉ឺម៉កសុីទែនប្រេង ពាក់ស្លាកលេខ ភ្នំពេញ 4A-4670 អ្នកបើកបរឈ្មោះ ឃឹម ឈន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិសេនសុងជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៌ បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុក រងចាំដោះស្រាយនៅពេលក្រោយ ៕
អត្ថបទ៖តាតុង សែនជ័យ
