
U23 កម្ពុជា ក្រោមការដឹកនាំរបស់លោក Ryu Hirose និងលោក Keisuke Honda ជាអ្នកចាត់ការទូទៅ ត្រៀមខ្លួនរួចជាសម្រេចសម្រាប់ជំនួបទល់នឹង U23 សិង្ហបុរី ដែលមានលោក Takayuki Nishigaya ជាគ្រូបង្គោលថ្មី នៅវេលាម៉ោង ៤:០០ល្ងាចរសៀល នៅកីឡដ្ឋាន THIEN TRUONG ពូល B ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
គិតចាប់ពីព្រឹត្តិការណ៍ SEA Games ឆ្នាំ១៩៩៧ នៅពេលឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះ រហូតដល់ ឆ្នាំ២០១៥ នៅពេលសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ សរុប៧ប្រកួត ក្រុមជម្រើសជាតិ កម្ពុជា មិនដែលឈ្នះ សិង្ហបុរី ម្តងណាឡើយ។
ខាងក្រោមគឺជាលទ្ធផល៧ប្រកួតកន្លងមក កម្ពុជារបូតគ្រាប់បាល់២០គ្រាប់ ហើយស៊ុតបានតែ៤គ្រាប់ប៉ុណ្ណោះ៖









