
ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសំណេះសំណាល ជាមួយក្រុមកីឡាករបាល់ទះក្នុងសាល និងបាល់ទះឆ្នេរខ្សាច់ ផ្នែកបុរសដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករសរុប២៧នាក់ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ មុនពេលក្រុមទាំងមូលធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ ឯរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ឆ្លៀតក្នុងឱកាសនេះដើម្បីជាការលើកទឹកចិត្តដល់កីឡាករត្រៀមចេញទៅប្រកួតកីឡា SEA Games នៅវៀតណាម ឯកឧត្តមរដ្ឋលេខាធិការ បានឧបត្ថម្ភដល់កីឡាករទាំង ២៥នាក់ដោយក្នុងម្នាក់ៗ ថវិកា ចំនួន ២៥០ដុល្លារ និងស៊ីប្រេបាញ់ច្រមុះការពារមេរោគ ចំនួន ២ដប ដើម្បីជាតិ ប្រជាជន និងយុវជន។
នេះជាថវិកាបន្ថែមពីលេីជូនដល់ ប្រតិភូ គ្រូបង្វឹក និងកីឡាករ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភម្នាក់៥០០ដុល្លារ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ចំនួន៣០០ដុល្លារ៕








