ព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាប្រតិភូក្រុមបាល់ទះកម្ពុជា បានដឹកនាំក្រុមកីឡាករបាល់ទះបុរសក្នុងសាលទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

ក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា ស្ថិតក្នុងពូល B ជាមួយ ថៃ និងហ្វីលីពីន ខណៈ ពូល A មាន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

បច្ចុប្បន្ននៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតរបស់ក្រុមបាល់ទះក្នុងសាល ផ្នែកបុរស នឹងចាប់ប្រកួត ដោយត្រូវជួបក្រុមបាល់ទះហ្វីលីពីន ក្នុងពូល B៕

Share.