ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានឃាត់ខ្លួនជនសង្ស័យ​០១នាក់ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២​ ពាក់ព័ន្ធករណីលួច​​ម៉ូតូ០១គ្រឿង នៅចំណុចមុខធនាគារប្រាសាក់ ផ្ទះលេខ៦៦៥ ផ្លូវព្រះមុនីវង្សភូមិ ៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

យោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌី គឹមតេង ហៅអាឆ្អឹង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ហើយមានសារធាតុញៀននៅក្នុងខ្លួន។​

វត្ថុតាងចាប់យកម៉ូតូ ០១គ្រឿង ម៉ាកសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1U-3456 ជារបស់ជនរងគ្រោះ នឹងកូនសោម៉ូតូចំនួន១៣សោរ នឹងសភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការបន្តតាមនីតិវីធី។ចំណែកម៉ូតូបានប្រគល់ឲ្យជនរងគ្រោះវិញតាមពាក្យស្នើរសុំ ដោយមានការឯកភាពពីលោក ឆាយ ហុង ព្រះរាជអាជា្ញរង សាលាដំបូងរាជធានីភ្នំពេញ៕

Share.