ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Dmitry Rogozin បាននិយាយថា រុស្ស៊ីនឹងកម្ទេចប្រទេសណាតូទាំងអស់ត្រឹមរយៈពេលតែកន្លះប៉ុណ្ណោះ ប្រសិនបើមានសង្រ្គាមនុយក្លេអ៊ែរមែននោះ។

លោក Rogozin បានសរសេរនៅលើ Telegram ថា «នៅក្នុងសង្រ្គាមនុយក្លេអ៊ែរប្រទេសណាតូនឹងត្រូវកម្ទេចដោយពួកយើងក្នុងរយៈពេលតែកន្លះម៉ោង ប៉ុន្ដែយើងមិនចង់ឲ្យវាកើតឡើងនោះទេ»។

លោក Rogozin បានកត់សម្គាល់ថា ប្រទេសណាតូកំពុងតែបង្កើនការធ្វើសមយុទ្ធប្រឆាំងនឹងរុស្ស៊ីទោះបីជាក្រុមប្រទេសទាំងនោះមិនប្រកាសក៏ដោយ។

កាលពីកន្លងមក លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានព្រមានកងកម្លាំងខាងក្រៅដែលជ្រៀតជ្រែកក្នុងជម្លោះអ៊ុយក្រែន ដោយសន្យាថានឹងឆ្លើយតប «លឿនដូចផ្លេកបន្ទោរ» ចំពោះសកម្មភាពបែបនេះជាមួយនឹងការប្រើប្រាស់អាវុធទំនើបបំផុតរបស់ទីក្រុងមូស្គូ។

លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភាកាលពីចុងខែមេសា ថា «ប្រសិនបើនរណាម្នាក់សម្រេចចិត្តធ្វើអន្តរាគមន៍នៅក្នុងព្រឹត្តិការណ៍នេះ ហើយបង្កើតការគំរាមកំហែងជាយុទ្ធសាស្រ្តដែលមិនអាចទទួលយកបាននោះ ពួកគេគួរតែដឹងថា ការឆ្លើយតបរបស់យើងចំពោះការវាយប្រហារត្រឡប់ទៅវិញនឹងមានភាពលឿនរហ័ស ដូចផ្លេកបន្ទោរ»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន RT៕

ប្រភព៖ Tribuneindia

Share.