ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន រដូវកាល​​ទី១៦ (Hun Sen Cup) កំពុង​តែ​ប្រកួត​ដំណាក់កាល​​ជើង​ឯក​ថ្នាក់​ខេត្ត​ ដោយ​គិត​ត្រឹម​ពេល​នេះ​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៤ក្រុម​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។

លទ្ធផល​វគ្គ​៨ក្រុម​ចុងក្រោយ​កន្លង​មក​មាន៖
-ស្វាយរៀង ៣-៤ (២-២) កំពត
-កែប ១-៧ (១-២) ភ្នំពេញហ្គាឡាក់ស៊ី
ឧត្តរមានជ័យ ២-២ (០-១) សន្តិភាព​កំពង់ធំ (ឧត្តរមានជ័យ ឡើងក្រោយ​ឈ្នះ​ប៉េណាំងទី ៣-៤)
-អធិរាជ​ដំរី​ឦសាន ១-៤ (០-០) ឬទ្ធីសែន


កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នៅ​ថ្ងៃទី​២៥ ខែ​ឧសភា មាន៖
-កំពត ប៉ះ ឧត្តរមានជ័យ
-ភ្នំពេញហ្គាឡាក់ស៊ី ប៉ះ ឬទ្ធីសែន

អត្ថបទពាក់ព័ន្ធ៖ក្រុមហ៊ុនលីគ បញ្ចេញកាលបរិច្ឆេទពានរង្វាន់សម្តេចតេជោ (ថ្នាក់ខេត្ត និងថ្នាក់ជាតិ)

ជាមួយ​គ្នា​នេះ​ដែរ​ក្រុម​ដែល​កក់កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ឯក​ថ្នាក់​ខេត្ត​នេះ​ មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​ដំណាក់កាល​ទី២ ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​ថ្នាក់​ជាតិ ជាមួយ​ក្រុម​ក្នុង​លីគ​ទី២ ដែល​កំពុង​តែ​អង្គុយចាំ​។

ពានរង្វាន់​សម្តេច​តេជោ ឆ្នាំ​២០២២ នេះ​រៀបចំ​ជា​៣ដំណាក់កាល ដោយ​ក្នុង​នោះ​មាន​ទី១ ប្រកួត​ជើង​ឯក​ថ្នាក់​ខេត្ត ទី២ វគ្គ​ជម្រុះ​ថ្នាក់​ជាតិ និង​វគ្គ​ទី៣ ជើង​ឯក​ថ្នាក់​ជាតិ៕

Share.