
ក្រុមបាល់ទាត់បុរសកម្ពុជា បានប្រកួតចាញ់សិង្ហបុរី ដោយលទ្ធផល ១ទល់០ លើទីលានកីឡដ្ឋាន Thiên Trường Stadium ក្នុងពូល B ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២។
ភ្លាមៗនោះលោកគ្រូ ប៉ែត ផាត វីរៈបុរសបាល់ទាត់កម្ពុជាបានលើកឡើងថា៖«ខ្ញុំមានការសោកស្ដាយ ជាខ្លាំងនៅថ្ងៃនេះ តង់ទីមួយគោព្រៃរបស់យើង មានឪកាសជាច្រើនដងនៅមុខនាក់ចាំទីគេ តែយើងមានអាត្មានិយមស៊ុតៗច្រើន តែមិនគិតថា លេង១/២ នឹងមិត្តទេ? មើលគេមានតែពីរឬបី ឪកាសសោះគេចិត្តត្រជាក់លេង ១/២ នឹងមិត្តគេៗក៏រកបាន១គ្រាប់យ៉ាងស្អាត, ថ្ងៃនេះគោព្រៃយើងលេងបានល្អតែ៦០/១០០ភាគទេ តែត្រូវកែគំនិតអាត្មានិយមអោយបាន សុំទោសណា»។

លោកគ្រូ ប៉ែន ផាត រហស្សនាមពស់កេងកងគឺជាបុរសកម្ពុជាតែម្នាក់គត់ ដែលធ្លាប់ប្រកួតជាមួយ Pele ស្តេចបាល់ទាត់ពិភពលោក កាលពីឆ្នាំ១៩៧៣ អំឡុងពេលលោកប្រកបអាជីពអោយក្លិប Rapracha FC ប្រទេសថៃ។
លោកគ្រូក៏ជា វិរៈបុរសបាល់ទាត់មួយរូបក្នុងការជួយអោយកម្ពុជាទទួលចំណាត់លេខ ៤ ក្នុងពានរង្វាន់ AFF Asian Cup 1972 និងជួយអោយកម្ពុជាយកឈ្នះជប៉ុន ១-០, ចាញ់ចិនត្រឹម ១-០ ទស្សវត្តន៍៦០។
លោកគ្រូក៏រួមចំនែក បំបាក់ក្រុមដំរីថៃ ៣-០ នៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីក្នុងពានរង្វាន់ President Cup ។ បំណងប្រាថ្នាធំបំផុតរបស់លោកគ្រូគឺចង់អោយបាល់ទាត់កម្ពុជាបច្ចុប្បន្នរីកចម្រើនខ្លាំងបន្ថែមទៀត។



