ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២២កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបញ្ជូនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីប្រើហិង្សានិងករណីប៉ុនប៉ងលួចទ្រព្យប្រជាពលរដ្ឋទៅតុលាការ។

ជនសង្ស័យទាំង៤នាក់ត្រូបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន២ករណីផ្សេងគ្នា ករណីទី១ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើហឹង្សារដោយទាញយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះម្នាក់ កំពុងអង្គុយចុចទូរស័ព្ទលេងហ្គេមបណ្ដាលអោយរបួសធ្ងន់ កាលពីវេលាម៉ោង១នឹង០០នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុច ខាងត្បូងព្រះវិហារវត្តហារ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ប៊ុត វីរ: ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបាន០៣នាក់ទៀត ទី១ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករោងចក្រ។ ទី២ឈ្មោះ សាវិន វិសាល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូឡាន។ ទី៣ ឈ្មោះ ទូច សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំពោះករណីទី២ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ប៉ុនប៉ងលួច ទ្រព្យសម្បត្តិ និងដកហូតកាំបិតកាំបិតប៉័ងតោចំនួន២ដើម កាលពីវេលាម៉ោង៨នឹ០០នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចបុរីភ្នំពេញសុខសាន្ត ផ្ទះK១៩ ផ្លូវ BT១ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ចំរើន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស ហគមន៍ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដកហូតបានកាំបិងប៉័ងតោចំនួន០២ ចំណែកបក្ខពួក០២នាក់ទៀត ទី០១ឈ្មោះ ណាង ភេទប្រុស អាយុ១៩ឆ្នាំ ទី០២ឈ្មោះ ស្នា ភេទប្រុស អាយុ២៣ឆ្នាំកំពុងគេចខ្លួន៕

អត្ថបទ៖ សេង សាវី

Share.