ភ្នំពេញ៖ រថយន្តន Rang Rover mini សាកកំលាំងជាមួយរថយន្តព្រូសពេញទំហឹង បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ កាលពីវេលាម៉ោង 1:30 នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី 12 ខែឧសភា ឆ្នាំ 2022 ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញរថយន្តន Rang Rover mini មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH-2019 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវលេខ 163 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-2570 បើកបរទិសដៅផ្ទុយគ្នា មកបុកពេញទំហឹងបណ្ដាលឲ្យរថយន្តព្រោះរងការខូចខាត ផ្នែកខាងមុខចំហៀងខាងតៃកុង ទាំងពីរគ្រឿង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួល ឲ្យភាគីទាំងពីរដោយភាគីខាងរថយន្តព្រូសចេញថ្លៃការជួសជុល ទៅភាគីរថយន្ត Rang Rover ដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕

Share.