ក្រសួងសុខាភិបាល ប្រកាសមិនទទួលស្គាល់ឡើងពីវិញ្ញបនបត្រចាក់វ៉ាក់សាំងកូវីដ១៩ ដែលចេញដោយវិស័យឯកជន និងបុគ្គលមួយចំនួននោះឡើយ។ ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១២ ខែឧសភា ២០២២ បានឲ្យដឹងថា ៖

១) កន្លងមកមានការប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមរបស់ក្រុមហ៊ុន ឯកជន និង បុគ្គលមួយចំនួនថា ខ្លួនគាត់មានការសហការណ៍ជាមួយ ក្រសួងសុខាភិបាល ក្នុងការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូ វី ដ-១៩ ថ្មី ឬអាចចេញវិញ្ញាបនបត្រចាក់ វ៉ាក់សាំងកូ វីដ -១៩ ជូនប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ទៅក្រៅប្រទេស ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ( គ.វ.ក-១៩) សូមបដិសេធចោលទាំងស្រុងនូវការប្រកាសរបស់ក្រុមហ៊ុន និង បុគ្គលទាំងនោះ និងសុំបញ្ឈប់សកម្មភាពឃោសនា ទាំងអស់នេះ ជាបន្ទាន់ ។
គ.វ.ក-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវឈប់ជឿលើការឃោសនាបោកប្រាស់ ទាំងនោះដើម្បីជៀសវាងនូវការខាតបង់ប្រាក់ និងបង្កឱ្យមានភាពអនាធិបតេយ្យ ក្នុងសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ គោលនយោបាយ របស់ រាជរដ្ឋាភិបាល ។
២) គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ( គ . វ . ក -១៩) មិនទទួលស្គាល់ប័ណ ឫវិញ្ញាបនបត្រចាក់ វ៉ាក់សាំងកូវីដ -១៩ ដែលចេញដោយក្រុមហ៊ុនឯកជន ឬបុគ្គលណា ក្រៅពីក្រសួងសុខាភិបាល ឬក្រសួងការពារជាតិ ទេ ។
៣) ការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងតាមប្រព័ន្ធអនឡាញ (ដោយខ្លួនឯង ឬអ្នកស្នើសុំជំនួស) តាមរយៈ តំណភ្ជាប់ http://search.vaccine.gov.kh និងមិនមានបង់កម្រៃទេ ៕

