ស្រុកព្រៃនប់៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង០៨ និង០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃនប់ បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។
ជនសង្ស័យទី១មានឈ្មោះ ប៉ុក ឃុន ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ នុន ស្រីនុត ភេទស្រី អាយុ១៥ឆ្នាំ ទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់តាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅសថ្លា ០១កញ្ចប់ទម្ងន់៥,៧៥g ទូរស័ព្ទ ០១គ្រឿង និង លុយចំនួន ១០៩.០០០ រៀល ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿង ញៀនខេត្តព្រះសីហនុ៕
អត្ថបទ៖ ក្រុងព្រះសីហនុ

