ស្រុកព្រៃនប់៖ ជនសង្ស័យជាប្តីវាយប្រពន្ធរលូតកូន រហូតដល់ស្លា.ប់ ពេលនេះត្រូវបាននគរបាលស្រុកព្រៃនប់ សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានហើយ កាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ។

ជនសង្ស័យជាប្តីមានឈ្មោះ យ៉ែម ចិន្តា អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករដុតធ្យូង បានធ្វើសកម្មភាពវាយទៅលើប្រពន្ធឈ្មោះ វុន វ៉ាន់ ភេទស្រី អាយុ៣៦ឆ្នាំ ដែលមានផ្ទៃពោះ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង២៣:១៥នាទី ថ្ងៃទី១០ ឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិជើងគោ ឃុំជើង គោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុជនសង្ស័យជាប្តីបានរត់គេចខ្លួនបាត់ រីឯស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាអកុសល់ស្រ្តីរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ចោលកូនតូចៗចំនួន៥នាក់។

លុះមកដល់វេលាម៉ោង៥ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ទើបកម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបាននៅក្នុងខេត្តកំពង់ស្ពឺ៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.