កីឡាការិនីហែលទឹកកម្ពុជា ហែមថុន វិទីនី ត្រូវបានមហាជនដឹងថា កញ្ញាត្រៀមខ្លួនជាបេក្ខភាពម្នាក់ចូលរួមប្រកួតវិស័យបវរកញ្ញានៅលើឆាក Miss Universe Cambodia ឬបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២។

តែមុនឡើងជ្រុញប្រកួត កញ្ញាក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពនៅក្នុងវិស័យហ្វេហ្សិន ដែលកញ្ញាបានចូលរួមជាមួយអ្នកច្នៃម៉ូដ អូលី វ៉ាគង់ ក្នុងគម្រោងព្រឹត្តិការណ៍ហ្វេហ្សិនដ៏ធំមួយនិយាយអំពី «ជីវិតចុងក្រោយរបស់សត្វសមុទ្រ ជាមួយផ្លាស្ទិក និងសំរាម»។

កញ្ញា ហែមថុន វិទីនី បានលើកឡើងនៅលើហ្វេសប៊ុករបស់ខ្លួនបានឱ្យដឹងថា ៖ «( ជីវិតចុងក្រោយរបស់សត្វសមុទ្រ ជាមួយនឹងផ្លាស្ទិកនឹងសំរាម ) ជីវិតយើងសព្វថ្ងៃរស់ពឹងផ្អែកលើធម្មជាតិ នឹងភាពស្រស់ស្អាតការចូលរួមថែរក្សានេះចាប់ផ្តើមពីពួកយើងម្នាក់ៗដើម្បីអានាគតប្រទេសកម្ពុជា ជួបគ្នាក្នុងកម្មវិធីបង្ហាញម៉ូតសំលៀកបំពាក់របស់ Queen Victoria ដ៏ធំនៅថ្ងៃទី28ខាងមុខនេះ ជាមួយនាងខ្ញុំ នឹង តារាម៉ូដែល100នាក់ទៀតនៅអាងហែលទឹកពហុកីឡាដ្ឋានជាតិអូឡាំពិច ដោយមានការដឹកនាំនឹងឆ្នែម៉ូតដោយលោក Oliva Kong❤️»។

តាមដំណឹងដែលសារព័ត៌មានត្រយងទទួលបាន គឺឱ្យដឹងថា កម្មវិធីបង្ហាញម៉ូតសំលៀកបំពាក់របស់ Queen Victoria នឹងធ្វើឡើងក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះការពារបរិស្ថាននៅក្នុងបាតសមុទ្រ ហើយជាពិសេសគម្រោងនេះនឺងគាំទ្រឧបត្ថមចំពោះកុមារក្រីក្រនៅក្នុងតំបន់កោះដាច់ស្រយ៉ាល ដែលខ្វះខាតជីវភាពរស់នៅក្នុងការសិក្សារ។ យ៉ាងណាមិញ កញ្ញា ហែមថុន វិទីនី ក៏ជាអ្នកតំណាងឱ្យសម្លៀកបំពាក់ Queen Victoria ផងដែរ៕

Share.