ភ្នំពេញ: មានហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆេះផ្ទះឆេះផ្ទះ២ល្វែង នៅក្នុងបុរីពិភពថ្មីកួរស្រូវ៣ គឺផ្ទះលេខ៣៥ ផ្លូវនិង  លេខ៣៧ ផ្លូវ១២ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា  ម្ចាស់ផ្ទះទី១ ឈ្មោះ អេង សៀវម៉ី ភេទស្រី អាយុ  ២០ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ទីតាំងកើតហេតុខាងលើ ។ ម្ចាស់ផ្ទះទី២ ឈ្មោះ នង សុវណ្ណរ័ត្ន ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ គ្រូពេទ្យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុប្រជាពលរដ្ឋបានឃើញអណ្តាតភ្លើងឆេះចេញពីផ្ទះលេខ៣៥ ផ្ទះលក់ផ្លែឈើ  បន្ទាប់មកបានឆេះរាលដាល ទៅផ្ទះលេខ៣៧សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាមូលហេតុដែលបណ្តាលឲ្យឆាបឆេះផ្ទះល្វែងទាំង២ល្វែងខាងលើគឺបណ្តាលមកពីការទុស្សេខ្សែភ្លើង ។

ប្រភេទសំណង់ដែលរងការឆាបឆេះគឺជាផ្ទះ វីឡាកូនកាត់ ទំហំ(៤,២ម៉ែត្រ  X១២ម៉ែត្រ ) ឆេះរោលជញ្ជាំងពិដានខាងលើកក្នុងផ្ទះ ។

សម្ភារ:ដែលខូចខាតរួមមាន៖ ឆេះបន្ទប់ ដេក ៤បន្ទប់(២ល្វែង)រួមនឹងសម្ភារៈមួយចំនួនធំ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យ  ចំនួន០៧គ្រឿង ក្នុងនោះមានរថយន្តរបស់ ស្នងការ នគរបាលរាជធានីភ្នំពេញចំនួន០៤គ្រឿងរថយន្ត ស្រាបៀរកម្ពុជា ០១គ្រឿងនិងរថយន្តរបស់បុរីពិភពថ្មីចំនួន០២គ្រឿង។ 

អគ្គិភ័យខាងលើនេះបានរលត់ជាស្ថាពរទៅវិញនៅម៉ោង  ១៤និង២៥នាទីរសៀលថ្ងៃខែឆ្នាំដដែលដោយសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន៣ឡាន៕

អត្ថបទ៖សេង សាវី

Share.