ព្រះសីហនុ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានម្នាក់ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩:០០នាទីយប់ ត្រង់ចំណុចស្ពានអូរតាប៉ាងស្ថិតក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការ នគរបាលស្រុកព្រៃនប់ បានដឹងនាំកម្លាំងជំនាញចុះបង្រ្កាបគ្រឿងញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ជួន មន ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរជាអ្នកបើកបរ មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៣ កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង។ បច្ចុប្បន្នជនសង្ស័ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ក្រុងព្រះសីហនុ

