ភ្នំពេញ ៖ រថយន្តឡិចស៊ីសRX330មួយគ្រឿងបើកលឿនជ្រុលទៅបុកផ្ទប់ក្បាលនាគទ្រូងផ្លូវ រងខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ នៅតាមផ្លូវ៥៩៨ ចំណុចភ្លើងស្តុបត្រឡោកបែក ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកឡិចសុីសRX330 ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ2BE-2570 បើកល្បឿនលឿនពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ជ្រុលបុកក្បាលនាគទ្រូងផ្លួវ រងខូចខាតដំណំ អ្នកបើកបរចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូចលើកយកទៅការិយាល័យចរាចរជើងគោកក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់ទៅដោះស្រាយនៅពេលក្រោយ ៕
អត្ថបទ៖តាតុង សែនជ័យ
