កម្ពុជា ឈ្នះមេដាយប្រាក់បន្ថែម១ទៀត លើប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយគូបុរស ដែលមានកីឡាករ ថោង ឈឿន និងកីឡាករ យឹម សោភ័ណ្ឌ ក្រោយចាញ់ក្រុមថៃ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈវិញ្ញាសាវាយគូនារី ទទួលបានមេដាយសំរឹទ្ធិ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
គិតត្រឹមពេលនេះកម្ពុជា ដណ្តើមមេដាយមាស ១ ប្រាក់៣ និងសំរឹទ្ធិ ១០គ្រឿង៕


