ភ្នំពេញ៖ សន្តិសុខដែលឈរជើងការពារនៅអគារព្រីនស៍ផ្លាស្សាបានឲ្យដឹងថា  មានស្ត្រីម្នាក់បានធ្លាក់ពីលើអាគារ ដឹព្រីនស៍ផ្លាហ្សា ជាន់ទី 22  បណ្ដាលបាត់បង់អាយុជីវិតភ្លាមៗ ដោយខ្លួនស្ទើរតែដាច់ជាពីរកំណាត់ ឯក្បាលបែកធ្លាយខួរខ្ទាតពេញមុខអគារ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រីនិងអ្នកដំណើរតាមផ្លូវ ទាំងកណ្ដាលយប់។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង 1 រំលងអធ្រាត្រឈានចូលថ្ងៃទី 16 ខែឧសភា ឆ្នាំ 2022 តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ TRUONG THI MINH THU អាយុ 26 ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅអគារនៅព្រីនស៍ផ្លាហ្សា។ ចំពោះមូលហេតុ នៃការធ្លាក់ពីលើអគារ សមត្ថកិច្ចកំពុងធ្វើសាកសួរនិងស៊ើបអង្កេត នៅទីតាំងកើតហេតុ។ សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចតម្កល់ទុក ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖លី សុភ័ស្ត

Share.