ភ្នំពេញ៖ បុរស 3 នាក់ជិះម៉ូតូ pcx មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IB-9541 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចស្ពាននាគ កែងជាមួយផ្លូវលេខ 105 ក៏មានរថយន្តវីស្តូមួយគ្រឿង ពណ៌ទឹកក្រូចពាក់ស្លាកលេខភ្នំពេញ 2R-8062 បើកបរដោយបុរសជនជាតិបរទេសម្នាក់ ធ្វើនៅក្នុងទិសដៅពីកើតមកលិច មកបុកពេញទំហឹង បណ្ដាលឲ្យម៉ូតូ រងការខូចខាត ផ្នែកខាងមុខ ដួលពេញផ្លូវ ឯអ្នក បើកបរ រួមជាមួយអ្នកនៅពីក្រោយ ពីរនាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង 10:30 នាទីយប់ថ្ងៃទី 15 ខែឧសភា ឆ្នាំ 2022 ក្នុងសង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុ ភាគីទាំងពីរបានធ្វើការចរចាសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត ព្រមចេញថ្លៃការជួសជុលម៉ូតូ និងព្យាបាលជំងឺជនរងគ្រោះចំនួន 500 ដុល្លារ ដើម្បីបញ្ចប់រឿងកុំអោយវែងឆ្ងាយ៕

