យោងតាមការបញ្ជាក់របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ (AFC)​ បានចេញសេចក្តីប្រកាសថាចិនសុំដកខ្លួនចេញក្នុងនាមធ្វើម្ចាស់ផ្ទះ AFC Asian Cup 2023 ខាងមុខនេះ​។ មូលហេតុ​ដែល​នាំ​ឲ្យ​ចិន ដកខ្លួន​​ពី​ការធ្វើ​ម្ចាស់ផ្ទះដោយសារព្រួយបារម្ភបញ្ហាកូវីដ-១៩ ខណ:​ការប្រកួតគ្រោងនឹង​ធ្វើ​ពីថ្ងៃ​ទី​១៦ មិថុនា ដល់ថ្ងៃទី១៦ កក្កដា ២០២៣​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​បាន​ជ្រើសរើស​ប្រទេស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រួចរាល់​ហើយ​ដោយ ​ពូល A​ប្រកួត​នៅ​ គុយវែត, ពូល B ម៉ុងហ្គោលី, ពូល C អ៊ូបេគីស្ថាន, ពូល D ឥណ្ឌា, ពូល E ម៉ាឡេស៊ី, ពូល F នៅ​គីជីស្ថាន។

ខណ:ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុង​ពូល D ជាមួយ ឥណ្ឌា ហុងកុង និង ​អាហ្វហ្គានីស្ថាន នៃ​វគ្គ​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2023 AFC Asian Cup ជុំ​ទី៣។ ដោយការប្រកួតបើកឆាកគោព្រៃកម្ពុជា ត្រូវជួបម្ចាស់ផ្ទះឥណ្ឌា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងកីឡដ្ឋាន Vivekananda Yuba Bharati Krirangan ក្នុង​ទីក្រុង Kolkata នៅប្រទេសឥណ្ឌា។

ខាងក្រោមគឺជាបញ្ជីឈ្មោះក្រុមទាំង៧ពូល ដោយត្រូវជម្រុះយក១១ក្រុម ដោយយកលេខ១ ប្រចាំពូលនីមួយៗ និងលេខ២ ល្អក្នុងពូលចំនួន៥ក្រុម៖
ពូល A ៖ ហ្ស៊កដានី គុយវ៉ែត ឥណ្ឌូនេស៊ី និង នេប៉ាល់
ពូល B ៖ ប៉ាឡេស្ទីន ហ្វីលីពីន យេម៉ែន និង ម៉ុងហ្គោលី
ពូល C ៖ អ៊ូសបេគីស្ថាន, ថៃ, ម៉ាល់ឌីវ និង ស្រីលង្កា
ពូល D ៖ ឥណ្ឌា ហុងកុង អាហ្វហ្គានីស្ថាន និង កម្ពុជា
ពូល E ៖ បារ៉ែន តូមិននីស្ថាន ម៉ាឡេស៊ី និង បង់ក្លាដែស
ពូល F ៖ សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន មីយ៉ាន់ម៉ា និង សិង្ហបុរី៕

Share.