រុស្ស៊ីបានចាប់ផ្ដើមដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរឆ្ពោះទៅព្រំដែនរបស់ខ្លួនជាមួយនឹងហ្វាំងឡង់ បន្ទាប់ពីប្រទេសជិតខាងរបស់ខ្លួនប្រកាសចូលរួមជាមួយ NATO។ ការបញ្ជូនអាវុធនុយក្លេអ៊ែរទៅតំបន់ព្រំដែននេះកើតឡើង បន្ទាប់ពីរដ្ឋ Nordic ប្រកាសពីចេតនាចូលរួមជាមួយអង្គការ NATO។

វិមានក្រឹមឡាំងបានចេញការព្រមានដ៏ត្រជាក់មួយថា ផែនការរបស់ហ្វាំងឡង់ និង ស៊ុយអែត ដើម្បីចុះឈ្មោះចូលសម្ព័ន្ធភាពអាត្លង់ទិក គឺជា «កំហុសដ៏ធ្ងន់ធ្ងរដែលមានផលវិបាក»។

ទីក្រុងមូស្គូបានបញ្ចាក់យ៉ាងច្បាស់ថា ពួកគេនឹងទទួលរងនូវផលវិបាកនៃការចូលរួមជាមួយអង្គការ NATO ដោយរុស្ស៊ីអួតថា ពួកគេអាចកម្ទេចហ្វាំងឡង់ក្នុងរយៈពេលត្រឹមតែ «១០វិនាទី» ប៉ុណ្ណោះ។ ការបញ្ជាក់នេះកើតឡើងស្របពេលដែលប្រទេសទាំង២ បញ្ជាក់ពីចេតនាក្នុងការចូលរួមជាមួយអង្គការណាតូ ដោយកត់សម្គាល់ជាការផ្លាស់ប្តូរគោលនយោបាយការបរទេសជាប្រវត្តិសាស្ត្រ ដោយសារតែការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ការប៉ុនប៉ង់របស់រដ្ឋាភិបាលទីក្រុង Helsinki ដើម្បីចូលរួមជាមួយ NATO គឺជា ​ទង្វើដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រឆាំងជាយូរមកហើយ។

ទូរទស្សន៍រដ្ឋរុស្ស៊ីធ្លាប់ផ្សាយថា ទីក្រុងមូស្គូនឹងពង្រាយអាវុធនុយក្លេអ៊ែរទៅព្រំដែនអឺរ៉ុប ប្រសិនបើប្រទេស Nordic ដូចជា ហ្វាំងឡង់ និង ស៊ុយអែត បង្កើតមូលដ្ឋានយោធាលើទឹកដីរបស់ពួកគេ។

ទូរទស្សន៍រដ្ឋរាយការណ៍ទៀតថា «នៅពេលដែលមូលដ្ឋានរបស់អង្គការ NATO លេចឡើងក្នុងប្រទេសស៊ុយអែត នឹង ហ្វាំងឡង់ នោះរុស្ស៊ីនឹងគ្មានជម្រើសអ្វីក្រៅពីកម្ចាត់អតុល្យភាព និង ការគំរាមកំហែងថ្មី ដោយការដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្រ្តនោះទេ»៕

ប្រភព៖ Sputnik & news

Share.