ហូលីវូដ​ – ភាពយន្ត​ហូលីវូដ​ «Doctor Strange in the Multiverse of Madness» បាន​បន្ត​ឈរ​លើ​កំពូល​តារាង​ Box office នៅ​ក្នុង​សប្ដាហ៍ទីពីរ​នៃការ​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា​ ដោយ​រក​បាន​ចំណូល​សរុប​៦៧៧,៧ ​​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ នៅ​ទូទាំង​ពិភពលោក​។

យោង​តាម​សារព័ត៌មាន​ the Variety បាន​ឱ្យ​ដឹង​ថា​ភាពយន្ត​ «Doctor Strange 2» រក​ចំណូល​បាន​៦១​លាន​ដុល្លារ​ពី​អាមេរិក​ខាង​ជើង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ ដែល​ចំនួន​នេះ​គឺថយ​ចុះ​៦៧​ភាគ​រយ​ បើ​ប្រៀប​នឹង​សប្ដាហ៍​ដំបូង​ដែល​បាន​ដាក់​បញ្ចាំង​។

ភាពយន្ត​ «Doctor Strange» និយាយ​ពី​សាច់​រឿង​របស់​កំពូល​វីរបុរស​ Superhero ដែល​មាន​ឈ្មោះ​ដូច​នឹង​សាច់​រឿង​។ Doctor Strange គឺ​ជា​គ្រូពេទ្យ​អាមេរិក​ដែល​ទៅ​កាន់​ប្រទេស​នេប៉ាល់​ ដើម្បី​ព្យាបាល​របួស​ក្រោយ​កើត​ឧប្បត្តិហេតុ​ ដោយ​ក្រោយ​មក​លោក​ទទួល​បាន​សមត្ថភាព​ពិសេស​និង​ក្លាយ​ទៅ​ជា​មេធ្មប់​ដ៏​មាន​ថាមពល​។ នៅ​ក្នុង​វគ្គ​ទីពីរ​នេះ​ ភាពយន្ត​នេះ​ដឹក​នាំ​ដោយ​ Sam Raimi ដែល​ធ្លាប់​ដឹក​រឿង​ Spider-Man៕

ប្រភព៖ Variety

Share.