
ការប្រកួតចុងក្រោយប្រចាំពូល B របស់បាល់ទះក្នុងសាលបុរសរបស់ជម្រើសជាតិកម្ពុជាត្រូវជួបក្រុមថៃ នៅវេលាម៉ោង ១១:០០ថ្ងៃត្រង់ ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឯប្រទេសវៀតណាម។
សម្រាប់ជំនួបរវាង កម្ពុជា vs ថៃ មានការផ្សាយបន្តផ្ទាល់លើផេក សហព័ន្ធកីឡាបាល់ទះកម្ពុជា ពីកីឡដ្ឋាន DAI YEN ។ទោះបីលទ្ធផលយ៉ាងណាក៏ កម្ពុជា បានកក់កៅអីឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចបាត់ទៅហើយ បន្ទាប់ពីកម្ពុជា យកឈ្នះហ្វីលីពីន ក្នុងប្រកួតបើកឆាកពូល B ហើយក្រុមហ្វីលីពីន បន្តចាញ់ថៃ កាលពីថ្ងៃទី១៦ ខែឧសភា ប៉ុន្មានថ្ងៃមុននេះ។
លទ្ធផលពូល B មាន៖
-១៤ ឧសភា ២០២២ ហ្វីលីពីន ១-៣ កម្ពុជា (២១-២៥, ២៦-២៤, ២៨-៣០, ២៧-២៩)
-១៦ ឧសភា ២០២២ ថៃ ៣-០ ហ្វីលីពីន (២៥-២០,២៩-២៧, ២៥-២២)
-១៨ ឧសភា ២០២២ ម៉ោង១១ថ្ងៃត្រង់ កម្ពុជា ប៉ះ ថៃ៕


