ហ្វេនជាច្រើននៅមិនទាន់ដឹងថា តារាសម្ដែងប្រុសរាងសង្ហា សួន ពិសិដ្ឋ មានឬមិនទាន់មានភរិយានៅឡើយទេ ព្រោះសព្វដងលោកដែលបង្ហោះនៅលើបណ្ដាញសង្គមឱ្យហ្វេនបានឃើញពីជីវិតឯកជននិងគ្រួសារនោះទេ។
ស្រាប់តែថ្មីៗនេះ លោក សួន ពិសិដ្ឋ បានបង្ហោះអួតប្រាប់ហ្វេនថា លោកមានប្រពន្ធហើយ នាងក៏ជាអតីត Miss Universe Cambodia 2017 ផងដែរ។
លោក សួន ពិសិដ្ឋ បានបង្ហោះរូបភាពមួយសន្លឹកនិយាយថា ថ្ងៃនេះនឹងបង្ហាញមុខប្រពន្ធឱ្យឃើញហ្មងចុះ ដែលជារូបភាពលោកឈរកៀកកិតជាមួយកញ្ញា ប៊ី សុធារី ហើយហៅនាងថាជាប្រពន្ធពេញមាត់។ តើរឿងនេះយ៉ាងម៉េចវិញទៅហ្វេន?

ងាកមកមើលការបង្ហោះរបស់ សួន ពិសិដ្ឋ បានសរសេរថា ៖ «កុំឱ្យទាំងស្រី ទាំងប្រុស ទាំង…ឆាតមកញ៉ែពេក អត់មានពេលឆ្លើយតបទេខ្ញុំរវល់ការងារច្រើនណាស់ សូមអភ័យទោសផង បើការងារ Okបង្ហាញមុខប្រពន្ធឱ្យឃើញហ្មងចុះ នេះមើលប្រពន្ធគេផង Miss Universe Cambodia 2017 ហើយមើលរាងរូវកម្ពស់គេផងបាទ! ហើយក៏ខ្ញុំប្រាប់ទៀតដែរថា…គាត់គឺជាតួសម្ដែងជាប្រពន្ធរបស់ខ្ញុំក្នុងរឿង ភាគភាពយន្ដ របស់ផលិតកម្ម ហង្សមាស ថតក្នុងសម័យលង្វែកយើងទើបថតចប់ជាមួយគ្នាទេបាទ…កុំច្រឡំថាប្រពន្ធខ្ញុំនៅខាងក្រៅមែនទែនអី កញ្ញា Sotheary Bee នៅលូវទេ។ វវរ ស៊ីកំភ្លៀងផោះគេ… ជាប្អូនស្រីខ្ញុំទេបាទ។ ពេលតែងបុរាណ និង តែងសម័យខុសគ្នាដាច់ប៉ិត! ញ៉ាក់!។ ឥឡូវនេះខ្ញុំកំពុងតែតែងនិពន្ធបទភ្លេងបែបបុរាណថ្មី និងទំនុកច្រៀង ជាច្រើនបទ និងសាច់ភ្លេងខ្មែរបុរាណសម្រាប់ប្រកបភាយន្ដនៃសាច់រឿង ក្នុងសម័កាលលង្វែកនេះ។ កុំភ្លេចបងប្អូនម៉ាយហ្វេនរង់ចាំតាមដាន និងជួយគាំទ្រភាពយន្ដខ្មែរ រឿង ភាគខ្នាតធំខ្ញុំទើបចូលរួមសម្ដែងសារជាថ្មីក្នុងក្នុងវិស័ភាពយន្ដ»។

អូៗ! តាមពិតគឺអ៊ីចឹងសោះ គ្រាន់តែជាប្តីប្រពន្ធក្នុងរឿងសោះ ក៏អួតប្រាប់ហ្វេនដែរ លោក សួន ពិសិដ្ឋ មិនដឹងអីថា ធ្វើបែបនេះ មាននារីប៉ុន្មានកំពុងអង្គុយខូចចិត្តនោះ?

