
ការប្រកួតប្រដាល់សេរីលក្ខណ:គុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដោយនាគមាស ឃីម បូរ៉ា ជើងខ្លាំងកីឡាប្រដាល់គុនខ្មែរ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះម៉ាឡេស៊ី កីឡាករ Kabilan Jelevan AL Thagar ដោយពិន្ទុ។ ការប្រកួតបន្ទាប់ ឃីម បូរ៉ា នឹងត្រូវប៉ះថៃ ប្រជែងមេដាយប្រាក់ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
ខណ: សុខ រិទ្ធ អស់ឱកាសឡើងទៅវគ្គបន្ត ក្រោយចាញ់ ម្ចាស់ផ្ទះវៀតណាម Huynh Hoang Phi និងកីឡាការិនី ឆា ចាន់ដេង ចាញ់កីឡាការិនីថៃ Kullanat Aonok៕


