អត្តពលិកកម្ពុជា រកបានមេដាយសរុប៧គ្រឿង ក្នុងនោះមាស ២គ្រឿង, ប្រាក់ ១គ្រឿង និងសំរឹទ្ធ ៤គ្រឿង នៅថ្ងៃទី១៨ ខែឧសភា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

១. វ៉ូវីណាមកម្ពុជា ទទួលបានមេដាយមាស វិញ្ញាសាសម្ដែងការពារខ្លួនចម្រុះ នារី១ បុរស៣ មានអាវុធ ជាមួយពិន្ទុ២៦៩ កីឡាករិនី ប៉ាល់ ឆរស្មុី រួមជាមួយ កីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង, កីឡាករ ប្រាក់ សុវណ្ណនី។
២. កីឡាតេក្វាន់ដូ WT កម្ពុជា កីឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស លើប្រភេទវិញ្ញាសាបុរស Kyorugi ទម្ងន់​ក្រោម ៧៤​គីឡូក្រាម ក្រោយយកឈ្នះហ្វីលីពីន។
៣. វ៉ូវីណាមកម្ពុជា កីឡាការិនី សុខ សុភី ទទួលបានមេដាយប្រាក់​ វិញ្ញាសាប្រយុទ្ធនារី ៥៥គីឡូក្រាម
៤. វ៉ូវីណាមកម្ពុជា កីឡាករិនី ប៉ាល់ ឆរស្មុី រួមជាមួយ កីឡាការិនី ពៅសុខា ទទួលបានមេដាយសំរិទ្ធ វិញ្ញាសាសម្ដែងការពារខ្លួន នារីគូ។
៥. កីឡាការិនីចំបាប់កម្ពុជា ឌិន សំណាង ទទួលបានមេដាយសំរឹទ្ធ ក្នុង​ទម្ងន់​៥០គីឡូក្រាម
៦. កីឡាការិនីចំបាប់កម្ពុជា ជា កញ្ញា ទទួលបានមេដាយសំរឹទ្ធ ក្នុង​ទម្ងន់​៦២​គីឡូក្រាម
៧. កីឡាការិនី ឌិន សំណាង ទទួលបានមេដាយសំរឹទ្ធ លើប្រភេទកីឡាចំបាប់ វិញ្ញាសា Freestyle ទម្ងន់ ៥០គីឡូក្រាម។

សរុបជារួមត្រឹមថ្ងៃទី១៨ ខែឧសភា នេះវិញ កម្ពុជា ឈ្នះមេដាយ ២៤គ្រឿងហើយ ក្នុងនោះមាស ៤គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ១៤គ្រឿង។

មេដាយមាស៤គ្រឿង មានលើប្រភេទកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប៊ូល និងប៉េតង់១គ្រឿង, កីឡាវ៉ូវីណាម១គ្រឿង និងកីឡាតេក្វាន់ដូ WT ១គ្រឿង។ ចំពោះមេដាយប្រាក់៦គ្រឿង លើកីឡាឃីកបុកស៊ីង៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ១គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង និងកីឡាវ៉ូវីណាម១គ្រឿង។ មេដាយសំរឹទ្ធ១៤ មាននៅលើកីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប្រណាំងទូក១គ្រឿង, កីឡាប៊ូល និងប៉េតង់៣គ្រឿង, កីឡាជឺជីតស៊ូ១គ្រឿង, កីឡាវូស៊ូ៣គ្រឿង, កីឡាតេក្វាន់ដូWT ២គ្រឿង, កីឡាវ៉ូវីណាម១គ្រឿង និងកីឡាចាំបាប់២គ្រឿង៕

រូបភាព៖ Cambodia 2023

Share.