ម្ចាស់មេដាយមាសទី៥ កីឡាករចំបាប់កម្ពុជា ស៊ូ បាលី ទទួលបានមេដាយ​មាស ​ក្នុងវិញ្ញាសា Freestyle ​ទម្ងន់​ ១២៥​គីឡូក្រាម ក្រោយយកឈ្នះឡាវ ១០-០ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា កម្ពុជា ឈ្នះមេដាយ ២៥គ្រឿងហើយ ក្នុងនោះមាស ៥គ្រឿង ប្រាក់៦គ្រឿង និងសំរឹទ្ធ១៤គ្រឿង៕

Share.