ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត FORD RANGER បើកវ៉ាមកខាងស្តាំដៃ រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អមិនមានអ្នករងរបួសស កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តមួយគ្រឿងខាងលើ ម៉ាកFORD RANGER ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2BO-5323 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ៤នាក់ទៀត បើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខពីខាងស្តាំ ជ្រុលចង្កូតគេច ធ្លាក់ចូលក្នុងប្រឡាយមួយកំណាត់មុខខ្លួនឯង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យឃើញថា រថយន្តជួបគ្រោះថ្នាក់ខ្លួនឯង មិនបង្កដល់អ្នកដទៃ ទើបអនុញាតិឲ្យម្ចាស់រករថយន្តស្ទូចទៅលើកយកចេញ និងយកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖ តាតុង សែនជ័យ

Share.