ពានរង្វាន់បាល់ទាត់ Cambodian League Cup 2022 បានរកឃើញក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំនួន២ក្រុមហើយ ដោយក្នុងនោះមានណាហ្គាវើល និងភ្នំពេញក្រោន ខណៈ២គួទៀតនឹងចាំអ៊ុតសម្រាប់ការប្រកួតនៅល្ងាចថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ នេះ។

លទ្ធផលនិងគូប្រកួតវគ្គ៨ក្រុមចុងក្រោយមាន៖
ថ្ងៃទី១៩ ឧសភា ២០២២
-ណាហ្គាវើល ២-២ Tiffy Army FC (ណាហ្គាវើល ឡើងក្រោយឈ្នះបាល់ប៉េណាំងទីកាត់សេចក្ដី៥-៣)
-ភ្នំពេញក្រោន ៤-១ ព្រះខ័នរាជស្វាយរៀង
ថ្ងៃទី២០ ឧសភា ២០២២
-ព្រះខ័នរាជស្វាយរៀង ប៉ះ គីរីវង់សុខសែនជ័យ ម៉ោង៦:៣០នាទីល្ងាចនៅកីឡដ្ឋានខេត្តស្វាយរៀង (Live: កម្ពុជាថ្មី)
-វិសាខា ប៉ះ បឹងកេត ម៉ោង៦:៣០នាទីល្ងាចនៅកីឡដ្ឋានព្រីនស៍ (Live: ត្រយង)

